(ស្វាយរៀង)៖ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៥ រដូវកាលឆ្នាំ២០២០ ថ្ងៃនេះបានបញ្ចប់ការប្រកួត សប្តាហ៍ទី៦ មាន៩ប្រកួត ដែលធ្វើការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ-សៅរ៍-អាទិត្យ ទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២០។
* ការប្រកួតថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០៖
-ក្លឹបពូប្រុសជីភូ 3-3 យុវជនសាមគ្គី
-សាកល UNITED 22-0 សសយក ស្រុកស្វាយទាប
-PANDA FC 14-0 មិត្តល្អ
* ការប្រកួតថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០៖
– អធិការនគរបាលក្រុងបាវិត 14-2 អធិរាជក្រុងបាវិត FC
– SPIDERS FC 1-11 UNITED SEZ
– សសយក ក្រុងបាវិត 1-1 ភូមិហ៊ីង
* ការប្រកួតថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០៖
– សសយក ស្រុកកំពង់រោទិ៍ 14-1 DAUNSOR FC
– ស្ថានីយ៍ទឹកស្អាតដូនស 8-0 ACADEMEY FC SVR
– ធម្មជាតិកីឡា 25-0 អគ្គិសនីស្វាយរៀង
ក្រោយបញ្ចប់ការប្រកួតសប្តាហ៍ទី៦នេះ ការប្រកួតនៅសល់២សប្តាហ៍ ស្មើនឹង២១ប្រកួតទៀត ទើបបញ្ចប់វគ្គជំរុះក្នុងពូល។ ក្រុមមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលចំនួន២៦ ក្រុមនៅតាមពូលនីមួយៗ និងក្រុមមានចំណាត់ថ្នាក់លេខ៣ (ល្អជាងគេ) ចំនួន៦ក្រុម នឹងត្រូវឡើងទៅវគ្គ៣២ក្រុមចុងក្រោយដោយធ្វើការចាប់គូប្រកួត ដោយការចាប់ឆ្នោតដើម្បីជួបគ្នាប្រកួតវគ្គ៣២ក្រុមចុងក្រោយ ចាញ់ធ្លាក់ និងឈ្នះឡើងទៅបន្តវគ្គ១៦ក្រុមចុងក្រោយ។
សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល អោយការប្រកួតកីឡាដំណើរការជាជំហ៊ានៗ ដោយការប្រកួតស្វាយរៀងខាប់ ត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ដូចជា ការរក្សាគំលាត ការវាស់កំដៅ និងបាញ់អាល់កុល ចំពោះកីឡាករ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត។ មិនអនុញ្ញាតិអោយទស្សនិកជនចូលទស្សនា ហើយនៅក្នុងបរិវេណទីលានប្រកួតមិនអោយមានមនុស្សលើសពី៨០នាក់។
គួរំលឹកផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់ លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ការរៀបចំពានរង្វាន់ស្វាយរៀងខាប់ នេះឡើង ក្នុងគោលបំណងបង្កើតអោយមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕