ភ្នំពេញ៖យុវជន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ បានឈប់ម៉ូតូអង្គុយនិយាយទូរស័ព្ទ ស្របគ្នា នោះក៏មានក្រុមអ្នកប្រណាំងម៉ូតូ(ម៉ូតូត្រៃ)មួយក្រុម បើកលឿនស្លេវ ភ្លាមនោះមានម៉ូតូធំ មួយក្នុងចំណោមនោះបានជ្រុលមកបុកពីក្រោយម៉ូតូយុវជន២នាក់ដែលឈប់ ប៉ើងដួលពេញផ្លូវ បណ្តាលឲខាងម៉ូតូធំរងរបួសធ្ងន់សន្លប់ស្តូកស្តឹង រីឯខាងម៉ូតូសង់របួសធ្ងន់១ស្រាល១។
អ្នកជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ខណៈអ្នកទាំង២កំពុងអង្គុយនិយាយទូរស័ព្ទនៅលើមូតូ ស្រាប់តែម៉ូតូធំប្រភេទប្រណាំង១គ្រឿងបានបើកបរក្នុងល្បឿនលឿនទៅដល់ វាក់ជាមួយរថយន្ត១គ្រឿងដែលបើកបរបញ្ច្រាស់គ្នាក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមនោះពីក្រោយពេញទំហំតែម្ដ។ពេលនោះបណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលហើយអ្នកបើកបរម៉ូតូប្រណាំងក៏បានរងរបួសធ្ងន់ធ្ងរដែរ បន្ទាប់មកអ្នករងគ្រោះទាំងនោះត្រូវបាននគរបាលហៅរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកសលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២០ នៅតាមផ្លូវលំភូមិរំដួលខាងជើង សង្កាត់ស្នោរ ខណ្ឌកំបូល។
ជនរងគ្រោះនៅក្នុងហេតុការណ៍នេះភាគីអ្នកឈ្មោះឆន សំអុឹង ភេទប្រុសអាយុ២២ឆ្នាំមុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងឃ្លាំងរថយន្តស្ថិតនៅក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល ។យុវជននេះរងរបួសធ្ងន់ធ្ងរចំណែកម្នាក់ទៀតរួមដំណើរគឺជាជាងជួសជុលរថយន្តនៅយានដ្ឋានជាមួយរងរបួសស្រាល រីឯភាគីម្ខាងទៀតរងរបួធ្ងន់ដែរ ជិះម៉តូប្រណាំងហើយមិនត្រូវបានស្គាល់ឈ្មោះឡើយជិះម៉ូតូធំម៉ាកYAMAHA WR250CC ពណ៍ក្រហម។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមជាងជួសជុលរថយន្តបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1EF-8134 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានឈប់និយាយទូរស័ព្ទនៅតាមផ្លូវពេលនោះមានម៉ូតូប្រណាំង១ក្រុមបានបើកប្រដេញគ្នាតាមផ្លូវនោះក្នុងទិសដៅស្របគ្នាដែរ ។ហើយពេលទៅដល់ចំណុចកើតហេតុបានវាក់ជាមួយរថយន្តមិនស្គាល់ម៉ាក១គ្រឿងដែលបើកបញ្រ្ចាស់ទិសគ្នា ហើយម៉ាកYAMAHA WR250CC ពណ៍ក្រហម ក៏ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីមសេ១២៥ពេញទំហឹងបណ្ដាលឲ្យដួលទាំងអស់គ្នារងរបួសធ្ងន់និងស្រាលទាំងសងខាងតែម្ដង។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ស្នោរចុះទៅហៅរថយន្តពេទ្យដឹកអ្នករងគ្រោះទាំងនោះទៅសង្រ្គោះបន្ទាន់រួចនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕