ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានរងរបួសបែកក្បាល បន្ទាប់ពីនារីវ័យក្មេងម្នាក់ កាប់ជាច្រើនប៉័ងតោ ព្រោះខឹងរំលោភនាង បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់រស្មីជម្ពូរវ័ន្ត ភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសដែលរងរបួសបែកក្បាល មានឈ្មោះ រស់ សុផាត អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិដក់ពរ ឃុំបឹងត្រាច ស្រុកសំរោង ខេត្តតាកែវ រីឯនារីដែលជាអ្នកកាប់ ឈ្មោះ នី អាយុ១៥ឆ្នាំ បានអះអាងថា បុរសខាងលើ បានរំលោភនាងចំនួន២លើក ។
តាមសម្តីនារីខាងលើបានប្រាប់ថា នៅថ្ងៃទី៣១ ខែឧសភា ម្សិលម៉ិញ នាងបានធ្វេីដំណេី រមកពីស្រុកកំណេីត នៅខេត្តកំពង់ស្ពឺមកភ្នំពេញ ដេីម្បីរកការងារធ្វេី លុះមកដល់ ក៏បានជួបបុរសខាងលើ ជាអ្នករត់ម៉ូតូឌុប ពេលនោះបុរសនោះក៏សួរនាំពីដំណេីររឿង ក៏សុំរាប់អានជាប៉ាធម៌កូនធម៌ ទើបបុរសនោះ ឌុបដេីរកការងារធ្វេីពេញមួយថ្ងៃ តែរកមិនបាន ។ បន្ទាប់មកបុរសនោះ ក៏នាំនាងទៅសម្រាកនៅវត្តពោធិ៍ចិនតុង ព្រោះនាងមានប្រាក់ជាប់ខ្លួនសោះ ខណៈនាងកំពុងដេកលង់លក់ ស្រាប់តែបុរសនោះ មកអង្គុយចុងជេីង ហេីយសួរនាំសុំនាងរួមភេទ ដោយឱ្យឱ្យ២០ដុល្លារ តែនាងមិនព្រមនោះទេ ។
លុះព្រឹកឡេីង បុរសខាងលេី ក៏ប្រាប់នាងថា គាត់ដឹកទៅរកការងារធ្វេីទៀត រហូតមកដល់មុខសាលារៀន ជម្ពូរវ័ន្ត បុរសខាងលេីបានប្រាប់ថា ប៉ាមិនសូវស្រួលខ្លួនទេ ចឹងកូនជួយម៉ាស្សាឱ្យតិចមក ចាំប៉ាឱ្យលុយ២០ដុល្លារ ធ្វេីដំណេីរទៅស្រុកវិញ ។ ពេលនោះ នាងក៏យល់ព្រម ចូលដល់ក្នុងបន្ទប់ បុរសនោះក៏ចាប់រំលោភនាង រហូតបានសម្រេចម្តង ពេលនោះនាង ក៏ខំស្រែកឱ្យគេជួយដែរ តែមិនមានអ្នកលឺ ។ លុះបានមួយសន្ទុះក្រោយមក បុរសនោះក៏ចាប់រំលោភបានសម្រេចម្តងទៀត ទេីបធ្វេីឱ្យនាងខឹង ទាញ កាំបិតប៉័ងតោ ពីក្នុងកាបូប កាប់ជាច្រេីនកាំបិតតែម្ដង ។
បន្ទាប់កើតហេតុ បុរសនោះក៏នាំនាង ចុះពីផ្ទះសំណាក់ ទាំងក្បាលហូរឈាមស្រោច ប៉ុន្តែអ្នកមើលការផ្ទះសំណាក់សង្ស័យ ក៏ហៅសមត្ថកិច្ចមកសួរនាំសិន ទើបបែកធ្លាយរឿងនេះ ឃាត់នារីខាងលើយកទៅសួរនាំ និងបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យសិន រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕