ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំរិធ្ងន់ ក្រសួងមហាផ្ទៃ បានបើកប្រត្តិបត្តិការណ៍ បង្ក្រាប ក្រុមចោរប្លន់ប្រដាប់អាវុធ និងជួញដូរគ្រឿងញៀន៦នាក់ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្នាននគរបាលរាជធានីភ្នំពេញ បង្រ្កាបមុខសញ្ញាសង្ស័យ ភ្ជង់ប្លន់កាបូបលុយ និងជួញដូរគ្រឿងញៀន និងរក្សាទុកអាវុធខ្លី២ដេីម បង្ករឡើង កាលពីថ្ងៃទី១៤ ឧសភា វេលាម៉ោង១៦និង៣០នៅចំណុចមុខផ្ទះលេខ392 ផ្លូវលេខ367 ភូមិកណ្តាល១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល បានបន្តដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ .លោក ឧត្ដមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបលោក បានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋាន ដែលពាក់ពន្ធ មានខណ្ឌឬស្សីកែវ និងខណ្ឌកំបូល រហូតតាមបង្ក្រាបបានជាបន្តបន្ទាប់ ។
ជនសង្ស័យទាំង០៦នាក់មានឈ្មោះ ទី១ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៦ឆ្នាំ .ទី២ ឈ្មោះ ហុក ណារិន ភេទប្រុសអាយុ ២៩ឆ្នាំ. ទី៣ ហ៊ាន ប្រិមប្រិយ ភេទប្រុស អាយុ១៨ឆ្នាំ .ទី៤ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ.ទី៥ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ.ទី៦ឈ្មោះ តឹក សាអ៊ុំ ភេទប្រុស អាយុ៥២ឆ្នាំ។ក្នុងនោះផងដែរ កម្លាំងបានដកហូតសម្ភារៈរួមមាន អាវុធខ្លីម៉ាកK59 ចំនួន២ដើម .ម៉ូតូចំនួន 03គ្រឿង(កង់បីឥណ្ឌា 01គ្រឿង និង សេ12502គ្រឿង).ទូរសព្ទ័ 05គ្រឿង. ម្ស៉ៅក្រាមពណ៍ស ចំនួន ០៥កញ្ចប់ធំ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ជន សង្ស័យនិងសម្ភារះខាងលើ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។