ភ្នំពេញ៖ នេះគឺជាដំណឹងដ៏សោកសៅមួយទៀតហើយ ដែលវីរសិល្បៈករផ្នែកអាយ៉ៃឆ្លើយឆ្លងជើងចាស់ ដែលមានកេរ្តិ៍ដ៏ល្បីល្បាញ លោកគ្រូ ឈិន ឈៀង បានទទួលមរណភាពក្នុងអាយុ ៧៥ ឆ្នាំកាលពីរសៀលម៉ោង ៣ និង ៤៥ នាទី នៅគេហដ្ឋានរបស់លោក ស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត។
នេះបើតាមការបញ្ជាក់របស់លោកអ៊ឹម ជីវ៉ា នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានបង្ហោះឲ្យដឹងថា៖ «វីរសិល្បករ ផ្នែកចម្រៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណភាពហើយនៅរសៀលម៉ោង3និង45នាទី នៅគេហដ្ឋានរបស់គាត់ ដែលស្ថិតនៅបឹងកក់ទី២ ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត ។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងសិល្បករ មេត្តាជ្រាបជាដំណេង ។ ជូនដំណឹងដោយ លោក អ៊ឹម ជីវ៉ា» ។
លោកស្រីបន្តថា ដោយមើលឃើញស្ថានភាពរបស់លោក ហាក់មិនប្រសើរ ក្រុមគ្រួសារក៏សម្រេចចិត្តមូលមតិគ្នា មើលថែទាំលោកនៅផ្ទះតែម្តង។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ ដោយស្ថានភាពស្វាមីរបស់លោកស្រី កាន់តែដុនដាបធ្ងន់ធ្ងរទៅ គ្រួសារសាច់ញាតិក៏បានសម្រេចនិមន្តព្រះសង្ឃ អាចារ្យ មកសូត្រធម៌តាមប្រពៃណី រហូតដល់លោកផុតដង្ហើមកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ។
សូមបញ្ជាក់ថា លោកគ្រូ ឈិន ឈៀង និងភរិយាលោកស្រី អ៊ុក សុផា បានក្លាយជាគ្រូ និងអ្នកចម្រៀងអាយ៉ៃល្បីឈ្មោះទាំងពីរនាក់ គឺចាប់តាំងពីអំឡុងឆ្នាំ១៩៧៩។ ហើយរាល់ចម្រៀងអាយ៉ៃរបស់ពួកគាត់ គឺនៅតែទទួលការនិយមស្តាប់ និងឲ្យតម្លៃទៅលើទឹកដមសំឡេងរបស់អ្នកទាំងពីរផងដែរ៕