ភ្នំពេញ ៖ កម្លាំងជំនាញអធិការនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី២ និងកាកាបទី១ បានបេីកប្រតិបត្តិការឆ្មក់បង្ក្រាបជនសង្ស័យជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីចាប់ខ្លួនបានចំនួន៣នាក់ និងបន្ត តាមយក៣នាក់បន្ថែមទៀត ក្នុងផ្ទះសំណាក់ នាគទេព និងម៉ូតូចំនួន៥គ្រឿងយកទៅសួរនាំខណះប្លន់ម៉ូតូពីជនរងគ្រោះបានសម្រេច។
ហេតុការណ៍ប្លន់យកម៉ូតូខាងលើ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ ។
ម៉ូតូដែលចាប់យកនោះមាន ម៉ាកbeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-3298 , ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656 ,ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 ។
ចំណែកម៉ូតូរបស់ជនរងគ្រោះ មួយគ្រឿងផ្សេងទៀត ម៉ាក ហុងដា សេ១២៥ សេរី២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជនសង្ស័យបានកាច់ស្លាកលេខបាត់ហើយ ។
សត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុ ៖ ជនរងគ្រោះ បានស្គាល់គ្នាជាមួយនារី២នាក់ តាមរយៈហ្វេសប៊ុក សង្ស័យជាបក្ខពួក ជាធ្នាក់ របស់ក្រុមជនសង្ស័យ នារីទាំង២នាក់នោះ បានឲ្យជនរងគ្រោះ ទៅឌុបពួកគេ ពីមុខព្រលានយន្តហោះពោធិចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះ នៅវេលារំលងអធ្រាត ចូលថ្ងៃទី២៧ ខែឧសភា លុះជិះឌុបនារីទាំង២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់ យកម៉ូតូ បានសម្រេចហើយ នារី២នាក់សង្ស័យជាបក្ខពួកចោរប្លន់ បានគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់ នៅសល់ជនសង្ស័យម្នាក់ ឈ្មោះ ឡាយ មករា រត់មិនទាន់ ផ្អើលទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំដោយលោក ភា ប្រុស នាយប៉ុស្តិ៍រដ្ឋបាល ចាប់ខ្លួនបាន នាំទៅសាកសួរ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាបទី១ រួមសហការ តាមចាប់ខ្លួនជនសង្ស័យភ្លាមៗ បាន២នាក់បន្ថែមទៀត សរុប៣នាក់ និងព្រឹក ថ្ងៃ២៧ ឧសភា ២០២០ នេះ បន្តតាមឃាត់បាន៣នាក់បន្ថែមទៀត ក្នុងផ្ទះសំណាក់នាគទេព ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ស្ថិតភូមិប៉ប្រ៉កខាងជើង ។
បច្ចុប្បន្នជនសង្ស័យ ទាំង៦នាក់ រួមជាមួយវត្ថុតាង នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕