រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ គឺនៅថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឥទ្ធិពលសម្ពាធទាបសកម្ម ដែលនឹងកើតឡើងនៅសមុទ្រចិនខាងត្បូង ក្បែរភាគខាងត្បូងប្រទេសវៀតណាម ។ បន្ទាប់... Read more
ថ្លែងនៅក្នុងឱកាសប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ជូនមន្ទីរសុខាភិបាលរាជធានី-ខេត្ត នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឱសថ Molnupiravir សម្រាប់ពិសាតែពេលដែលបុគ្គលវិជ្ជមានវីរុសកូវីដ-១៩ តែប៉ុណ្ណោះ មិនមែនសម្រាប់បង្ការជំងឺកូវីដ-១៩ នោះទេ។ លោកជំទាវ បានពន្យល់ថា ៖ “មានបងប្អូនយើងខ្លះគាត់ខ្លាចកើតជំងឺកូវីដ-១៩... Read more
ម្ចាស់មេដាយមាសផ្នែកប៉េតង់ឆ្នើមបស់កម្ពុជាកីឡាការិនី កែ ឡេង បានប្រកាសស្នើឱ្យដកវីដេអូមួយ ដែលប៉ះពាល់នឹងយកកិត្តសយរបស់ខ្លួនពាក់ព័ន្ធនឹងនយោបាយ។ ក្នុងសារលិខិតមួយចែកចាយតាមបណ្តាញសង្គមនៅថ្ងៃ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ វីរកីឡាការិនីប៉េតង់ឆ្នើមកម្ពុជា កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ បានស្នើឱ្យអង្គការតម្លាភាព ដកវីដេអូដែលសម្ភាសន៍លោកស្រីចេញពីកម្មវិធី « ស្រ្តីដែលមានឥទ្ធិពល នៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយ... Read more
ខេត្តសៀមរាប ៖ សត្វទោចម្កុដពីរក្បាលទៀតត្រូវបានដោះលែងនៅតំបន់អង្គរ ចូលទៅក្នុងព្រៃជុំវិញតំបន់អង្គរនាពេលថ្មីៗកន្លងទៅនេះ ដែលជាផ្នែកមួយនៃគម្រោងដោះលែងសត្វព្រៃតំបន់អង្គរ។ សត្វបក្សីមួយចំនួនក៏ត្រូវបានដោះលែងផងដែរ រួមមានព្វាំង កេងកងធំ និងក្ងោក។ សត្វក្ងោកត្រូវបានបរិច្ចាគដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ។ សូមអរគុណដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ដែលបានបរិច្ចាគសត្វក្ងោកដល់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើសម្រាប់ការគាំទ្រដល់គម្រោងម... Read more
ប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា ព្រៃលិចទឹកផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវចម្រុះលើផែនដី ពិសេសជាជម្រកសុវត្ថិភាពសម្រាប់ត្រីពងកូន។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បាន ឱ្យដឹងថា ព្រៃលិចទឹកជាកត្តាសំខាន់សម្រាប់យើងទាំង អស់គ្នា ព្រោះវាជាជម្រកត្រីពងកូន ជាទីជម្រក និងផ្តល់ចំណីរបស់សត្វត្រី ជារនាំងបាំងនូវគ្រោះធម្មជាតិ រួមទាំងជាទីជម្រកស្នាក់អាស្រ័យរបស់សត្វស្លាបទឹកគ្រប់ប្រភេទ និងជាទីកន្លែងកម្សាន្តរបស់ភ្ញៀវទេសចរ ដែលជាប្រភពចំណូលរប... Read more