(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងលើព័ត៌មានដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ស្តីពីករណីបុរសជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជា មានផ្ទុកជំងឺកូវីដ១៩។ ករណីនេះក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាម នៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជ... Read more
ពលរដ្ឋខ្មែរ៩នាក់ ត្រូវភាគីថៃប្រគល់ឱ្យសមត្ថកិច្ចកម្ពុជា តាមច្រកអន្តរជាតិជាំ ក្រោយជាប់ឃុំឃាំងជិត៥ឆ្នាំ
(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ពលរដ្ឋខ្មែរចំនួន ៩នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់បញ្ជូនមកឱ្យសមត្ថកិច្ចកម្ពុជាវិញ តាមច្រកអន្តរជាតិជាំក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរទាំងនេះ បានជាប់ទោសជិត៥ឆ្នាំក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់។ បើតាមរបាយកាណ៍របស់សមត្ថកិច្ច នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំង ០៩នាក់នេះ បានជាប់ឃុំឃាំងនៅក្នុងខេត្តអំ... Read more
ភ្នំពេញ៖ ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វេជ្ជបណ្ឌិត គា ច័ន្ទ តុលា ប្រធាន សមាគមគ្រូពេទ្យដើម្បីប្រជាជនខ្មែរ បានដឹកនាំសមាជិក នាំយកថវិការ ស្ព្រាយសំលាប់មេរោគ និងទឹកលាងដៃស្ងួត ចំនួន 2000ដប ដែលបានមកពីកាចូលរួមពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ទៅ ចែក ជូនប្រជាពលរដ្ឋ និងផ្តល់ជូន ស្ថាប័នសំខាន់ៗដែលជាកងទ័ពជួរមុខកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19មកលើបងប្អូនប្រជាពលរដ្ឋខ្មែរយើង។ គោលដៅដែលបានផ្តល... Read more
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៣១បន្ថែមទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៨៤នាក់ហើយ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីថ្មីនេះភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង២នាក់ឆ្លងជំងឺកូវីដ១៩ស្នាក់នៅ បន្ទាប់ពីក្រសួងសុខាភិបាល បានយកសំណាករបស់ពួកគេទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងចំណោមអ្នកឆ្លងថ... Read more
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៤៧នាក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ដែលវិលត្រឡប់ពីម៉ាឡេស៉ី និង៦នាក់ទៀតជាជនជាតិម៉ាឡេស៊ី។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ករណីថ្មីនេះ មាននៅខេត្តបាត់ដំបងចំនួនករណី ខេត្តកណ្តាលចំនួន១ករណី រ... Read more